ត្រូវសិក្សាស្វែងយល់ឲ្យមានការយល់ដឹងឲ្យបានច្បាស់ពីច្បាប់ចក្រវាឡ(ច្បាប់កម្ម អរិយសច្ចៈ ត្រៃល័ក្ខណ៍ បដិច្ចសមុប្បាទជាដើម)យល់ដឹងពីវិញ្ញាណ និង ឋាមពលសតិសម្បជ្ជញ្ញៈ ។ បើអ្នកមានការយល់ដឹងពីអំណាចឋាមពលសតិសម្បជ្ជញ្ញៈ ដឹងពីទឹកចិត្តនិងដំណើរផ្សងព្រេងក្នុងភពបីរបស់អ្នក វានាំឲ្យអ្នកក្លាយជាមនុស្សដែលមានចិត្តទូលាយ មានគោលជំហរច្បាស់លាស់ក្នុងការគ្រប់គ្រងថែរក្សាចិត្តប្រកបដោយជំនឿចិត្តនិងភាពក្លាហានយ៉ាងពិតប្រាកដជាមិនខាន ។

