នៅលើផ្លូវជីវិត

U
ungsina

នៅលើផ្លូវជីវិត អ្នកណាច្រានគេឲ្យដួលកណ្តាលផ្លូវ ក៏ដូចជាច្រានខ្លួនឯងដែរ ដើរមិនដល់គោលដៅដូចតែគ្នាទេ ព្រោះរវល់តែច្រានគ្នាទៅវិញទៅមកផង ត្រូវកម្មចាត់ចែងផង ។ មនុស្សល្ងង់តែងសំគាល់ថាខ្លួនយល់ត្រូវអ្វីៗគ្រប់យ៉ាងទើបហ៊ានច្រានអ្នកដទៃដោយមិនប្រណីដៃ មនុស្សឆ្លាតតែងជួយលើកអ្នកដើរដួលគ្រប់គ្នាឲ្យក្រោកឈរឡើងវិញបាន ។ ការសម្រេចចិត្តត្រូវព្រោះគេមានពិសោធ ប៉ុន្តែបទពិសោធខ្លះក៏កើតពីការសម្រេចចិត្តខុសដែរ មនុស្សឆ្លាតទុកវាត្រឹមជាមេរៀនជីវិត គេមិនដែលសោកស្តាយរហូតដើរទៅមុខមិនរួចនោះទេ គេរៀនពីកំហុសហើយឆ្ពោះទៅមុខទៀតជាធម្មតា ។ត្រូវចេះអប់រំចិត្ត យកសុខ យកទុក្ខជាមិត្តក្នុងជីវិត កុំចេះតែគិតថាខ្លួនអភ័ព្វកំសត់តែម្នាក់ឯង កុំចេះតែទាមទារអ្វីៗពីជីវិត ព្រោះការអស់ទៅនៃតណ្ហាគឺជាការអស់ទៅនៃទុក្ខទេ កុំឲ្យរលកលោកធម៌ជាន់ពន្លិចបានឲ្យសោះ ! ។

Comments