វិធានដប់យ៉ាងត្រូវធ្វើឲ្យបាននៅឆ្នាំថ្មី !
១- ឈប់មានគំនិតរិះគន់គ្នា មានតែគំនិតជួយកែលំអដោយមេត្តាចិត្ត ។
២- ឈប់មានគំនិតចង់គ្រប់គ្រងអ្នកដទៃ មានតែគំនិតធ្វើអំពើល្អ ។
៣- ឈប់ខឹងច្រើននាំខាតអាយុ ។
៤- ត្រូវការតែអ្វីដែលចាំបាច់ ដើម្បីគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុឲ្យបានល្អ។
៥- លែងអាល័យអតីតកាល លែងបារម្ភពីអនាគត រស់នៅជាមួយបច្ចុប្បន្នឲ្យបានល្អ ធ្វើឲ្យបានល្អបំផុតទាន់ពេលនៅមានដង្ហើមចេញចូល ។
៦- ឈប់តស៌ូ ឈប់គាំទ្រ ជាមួយគំនិតអវិជ្ជមាន ។
៧- ដកព្រំដែនជំនឿចេញ ដើ់ម្បីបើកចិត្តឲ្យទូលាយទទួលយកតែក្តីស្រឡាញ់និងការអាណិតអាសូរគ្មានការបែងចែក ។
៨- ឈប់ត្អូញត្អែរពីជីវិត !
៩- ឈប់មានគំនិតបំផ្លិចបំផ្លាញអ្នកដទៃ ឈប់គុំគួនសងសឹកគ្នា អ្វីដែលបានធ្វើកន្លងហួសឲ្យវាហួសផុតទៅចុះ លុបលាងវិប្បដិសារីយ៍ដោយអំពើល្អ។
១០- ជីវិតរស់នៅត្រូវតែមានភាពរីករាយជានិច្ច !។

