ការ​ហ្វឹកហាត់​ក្នុង​ការ​ផ្ចង់​អារម្មណ៍

U
ungsina

ការ​ហ្វឹកហាត់​ក្នុង​ការ​ផ្ចង់​អារម្មណ៍​គឺ​ជា​ការ​ប្រតិបត្តិ​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​រឹង​មាំ​និង​មានស្ថិរភាព កិច្ចការនេះនាំមកនូវសន្តិភាពចិត្ត ។ ជា​ធម្មតា​ចិត្ត​របស់​យើង​មាន​ចលនាញ័រព្រិចៗមិនឈប់ដូចថ្ងៃបណ្តើរកូន ព្រោះវាគឺជាឋាមពល ហេតុនេះវាមិនចេះស្ងប់ទេ ​បើគ្មានបច្ចេកទេសត្រឹមត្រូវទេ គេពិបាក​នឹង​គ្រប់គ្រងណាស់ ។ ចិត្ត​ដើរ​តាម​អារម្មណ៍​រំខាន​យ៉ាង​ព្រៃផ្សៃ ដូច​ទឹក​ដែល​ហូរ​ចាក់ពីលើកំពូលភ្នំ ។ ទោះជា​យ៉ាងណា បុរសទាំងឡាយ​ចេះ​គ្រប់គ្រង​ទឹក ដើម្បី​ឱ្យ​វា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​មនុស្សជាតិ បុរសនោះគឺឆ្លាតណាស់ ។ ពួកគេដឹងពីរបៀបបង្ហាត់ទឹក ធ្វើអាងស្តុកទឹក និងប្រឡាយធំៗ ទាំងអស់នេះគ្រាន់តែដើម្បីបញ្ជូនទឹក និងធ្វើឱ្យវាអាចប្រើប្រាស់បានកាន់តែច្រើន ដើម្បីកុំឱ្យវាហូរហៀរ ហើយទីបំផុតបានចុះទៅកន្លែងទាបមួយចំនួន ដែលប្រយោជន៍របស់វាមិនត្រូវខ្ជះខ្ជាយ ។ ដូច្នេះ ចិត្ត​ដែល​ខូច ចិត្តដែលរពឹស​ហើយ​ គេត្រូវតែត្រួតត្រា គ្រប់គ្រងវាឲ្យ​បាន​ តាមរយៈការហ្វឹកហាត់​ជាប់​ជា​ប្រចាំ នោះ​វានឹង​មាន​ប្រយោជន៍​មិន​អាច​កាត់​ថ្លៃ​បានឡើយ ។ ព្រះពុទ្ធអង្គទ្រង់បានបង្រៀនថា « ចិត្តដែលបានគ្រប់គ្រងល្អហើយ តែងនាំមកនូវសេចក្តីសុខពិតប្រាកដ និងគ្រប់យ៉ាងបាន » ដូច្នេះ ចូរបង្ហាត់ចិត្តឱ្យបានល្អ ដើម្បីបានប្រយោជន៍ខ្ពស់បំផុតក្នុងជីវិត ។ ដូចគ្នានេះដែរ សត្វដែលយើងឃើញជុំវិញខ្លួនយើង ដូចជាដំរី សេះ ក្របីជាដើម ត្រូវតែហ្វឹកហាត់មុនពេលវាមានប្រយោជន៍សម្រាប់ការងារ បើមិនបានហ្វឹកហាត់ជាមុនទេ ហើយយកមកប្រើ ច្បាស់ជាជួបក្តីអន្តរាយក្នុងពេលណាមួយជាមិនខាន លុះត្រាតែពួកគេបានទទួលការហ្វឹកហ្វឺនរួចហើយ ទើបជាកម្លាំងផ្តល់ផលប្រយោជន៍ដល់យើងបាន ។

Comments