ជិតរកឃើញអ្នកទៅនៅភពផ្សេងៗមាននរកសួគ៌ជាដើមហើយ ! បើចង់ធ្វើជាមនុស្សល្អ ចូរកុំប្រៀបខ្លួនជាមួយមនុស្សអាក្រក់អី អ្នកខ្លះសុខច្រើនពីឥឡូវនេះទេ ទៅមុខនឹងវេទនារងទុក្ខក្រៃលែងណាស់ ! ។ តាមទ្រឹស្តី Gravitation និយាយពីកម្លាំងទំនាញដ៏ល្អិត ប្រៀបបានទៅនឹងទំនាញ Photon របស់ពន្លឺ សព្វថ្ងៃគេកំពុងតែខំស្វែងរកឲ្យឃើញការងាររបស់កម្លាំងទំនាញ នឹងនាំយកមកប្រើឲ្យបានជាប្រយោជន៍ អ្នកវិទ្យាសាស្ត្រគិតថា បើទាញយកកម្លាំងទំនាញនេះយកមកប្រើបាន គេប្រាកដជាអាចទាក់ទងជាមួយភពខុសៗគ្នាបាន មានភពខ្មោចបិសាច ទេវតាជាដើម ព្រោះបាតុភូតទូរស័ព្ទសព្វថ្ងៃគេប្រើកម្លាំងអេឡិចត្រុង ។ ក្នុងភពទាំង៣១ដែលព្រះសម្មាសម្ពុទ្ធបានពន្យល់ ភ្នែកមនុស្សអាចមើលឃើញតែភពពីរទេគឺ ភពមនុស្សនិងភពតិរិច្ឆាន(មេរោគតូចៗទាល់តែប្រើឧបករណ៍ពង្រីកដោយពន្លឺជួយ) ហើយពេលវេលារវាងភពទាំងពីរនេះ(មនុស្សនិងតិរិច្ឆាន)មិនស្មើគ្នាទេ គឺ១ឆ្នាំមនុស្ស = ១០ឆ្នាំសត្វ (សិក្សាលើអាយុកោសិកា) ក្នុង៧ឆ្នាំមនុស្ស សត្វមានអារម្មណ៍៧០ឆ្នាំ ភ្នែកឆ្កែអាចមើលឃើញពណ៌ល្អិតផ្សេងៗ ខុសពីភ្នែកមនុស្ស ចាស់ៗថាឆ្កែមើលឃើញខ្មោចគឺមិនខុសទេ ភ្នែកសត្វខ្លះមើលឃើញរូបភាពក្នុងល្បឿនខុសពីមនុស្សបានទៀតផង ! ។ វិទ្យាសាស្ត្រកំពុងតែបកស្រាយព្រះពុទ្ធដីកាកាន់តែច្បាស់លាស់ឡើងហើយ សំណាងណាស់បានកើតជាមនុស្សបានជួបគោរពរាប់អានព្រះពុទ្ធសាសនា សូមកុំវង្វេងពីពុទ្ធដីកាគ្រប់ៗជាតិ !

