ជាតិបិទុក្ខា

U
ungsina
ជាតិបិទុក្ខា ! កើតមកហើយស្លាប់ទៅវិញក៏មាន កើតមកហើយត្រូវម្តាយឬឪពុកស្លាប់ចោលក៏មាន កើតមកហើយត្រូវម្តាយយកទៅចោលក៏មាន ! ។
ក្នុងស្ថានភាពក្រឡាភ្លើង(ស្ត្រីវ័យក្មេង នៅរដូវត្រជាក់ មានហើមជើង ​ក្នុងទឹកនោមមានជាតិសាច់ អាល់ប៊ុយមីន សំពាធឈាមខ្ពស់ខ្លាំង) ខ្មែរយើងហៅថា ក្រឡាភ្លើង ព្រោះម្តាយអាចប្រកាច់សន្លប់ គ្រាន់តែវះកាត់យកកូនរួច សំពាធឈាមបានធ្លាក់ចុះមកធម្មតាភ្លាមមួយរំពេច ! ។ ប៉ុន្តែករណីនេះគឺម្តាយមានគ្រោះថ្នាក់ដាច់សរសៃឈាមក្នុងខួរក្បាលបាត់ទៅហើយ ! ទីបំផុតទារកនៅរស់ តែមាតាបានលាចាកលោកនេះទៅហើយ ! .... ពេទ្យឈឺចាប់ណាស់ ដែលដណ្តើមយកជីវិតអ្នកជំងឺពីមច្ចុរាជមិនបាន ! ។ លោកស្រីស្តាអែលបាននិយាយថាៈ កំណើតស្ត្រីគឺជាទណ្ឌកម្មធម្មជាតិ សប្បាយទាំងអស់គ្នា តែត្រូវរងទុក្ខតែម្នាក់ឯង ការមានផ្ទៃពោះ គឺជាការបើកគំរបក្តារមឈូសឲ្យខ្លួនឯង ! ជីវិតត្រូវរងទុក្ខខ្លោចផ្សាប៉ុណ្ណឹងហើយ នៅតែមនុស្សប្រុសមិនឲ្យតម្លៃ ! ......។
May be an image of 2 people and text

Comments