វិធីកំចាត់ការកើតទុក្ខៈ
១-ញញឹមជានិច្ចទោះក្នុងកាលៈទេសៈណាក៏ដោយ។
២-ធ្វើជីវិតឲ្យរវល់ ។
៣-រីករាយជួយអ្នកដទៃ។
៤-និយាយការពិតប្រាប់ខ្លួនឯង។ រឿងដែលនាំឲ្យបាត់បង់ភាពរីករាយគឺ មុខក្រញ៉ូវចងចិញ្ចើម មួរម៉ៅទើសចិត្ត នៅសំកុកអត់ការធ្វើ អាត្មានិយមគិតតែពីខ្លួនឯង(សក្កាយទិដ្ឋិនិងឧបាទាន)។ រស់បានមួយថ្ងៃរីករាយមួយថ្ងៃ រស់បានពីរថ្ងៃរីករាយពីរថ្ងៃ បើស៊ូមិនរួចហើយត្រូវស្លាប់ក៏រីករាយជាមួយសេចក្តីស្លាប់នោះទៅ ចំណេញជាងស្លាប់ដោយការកើតទុក្ខ។

