មនុស្សប្រុសម្នាក់និយាយថា "ប្រពន្ធរបស់ខ្ញុំកំពុងគេងក្បែរខ្ញុំ ។ ភ្លាមៗនោះ ខ្ញុំក៏ទទួលបានការជូនដំណឹងពីហ្វេសប៊ុក ថា មាននារីម្នាក់អេដសុំខ្ញុំធ្វើជាមិត្ត ។ ដូច្នេះ ខ្ញុំក៏គិតថា តើនាងជានរណា?
ខ្ញុំក៏ទទួលយកការស្នើសុំធ្វើជាមិត្ត ហើយផ្ញើសារមួយទៅនាង "តើនាងជានរណា?"
នាងឆ្លើយតបមកវិញ៖ "ខ្ញុំគឺ....ខ្ញុំលឺថា អ្នករៀបការហើយ ប៉ុន្តែខ្ញុំនៅតែនឹកអ្នក" ។
(នាងគឺជាមិត្តពីអតីតកាល ។ នាងគឺជាស្រីស្អាត ។)
ខ្ញុំក៏បានបិតការសន្ទនា ដើម្បីប្រាកដថា ប្រពន្ធរបស់ខ្ញុំមិនភ្ញាក់ពីគេង ។ ខ្ញុំខំមើលនាង ។ នាងកំពុងគេងលក់យ៉ាងស្កប់ស្កល់ បន្ទាប់ពីនាងបានធ្វើការពេញមួយថ្ងៃ ។ នៅពេលខ្ញុំសំលឹងមើលនាង ខ្ញុំចាប់ផ្តើមគិតថា ម៉េចបានជានាងមានអារម្មណ៍សុវត្ថិភាពដល់ថ្នាក់គេងលង់លក់យ៉ាងស្កប់ស្កល់នៅផ្ទះនេះ ។
នាងឃ្លាតឆ្ងាយពីផ្ទះនាង កន្លែងដែលនាងធ្លាប់រស់នៅកាលពី២៤ឆ្នាំមុន ដែលមានសមាជិកគ្រួសាររស់នៅជាមួយនាង ៕ នៅពេលនាងខឹង ឬ កើតទុក្ខ ម្តាយរបស់នាងតែងនៅក្បែរនាង ហើយលួងលោមនាង ។ បងប្អូនប្រុសស្រីរបស់នាង និយាយរឿងកំប្លែងឱ្យនាងសើច ។ ឳពុករបស់នាង ទិញរបស់របរគ្រប់យ៉ាងឱ្យនាងតាមដែលនាងចូលចិត្ត ។
ការនឹកគិតទាំងអស់នេះ បានជំរុញទឹកចិត្តរបស់ខ្ញុំឱ្យចុច ប្លុក គណនីរបស់ស្រីស្អាតដែលសុំខ្ញុំធ្វើជាមិត្តលើហ្វេសប៊ុក ។ ខ្ញុំក៏ងាកទៅមើលមុខនាង ហើយគេងក្បែរនាង ។ ដោយសារខ្ញុំជាបុរសដើមទ្រូងប្រាំហត្ថ គឺមិនត្រូវផិតក្បត់ប្រពន្ធ នាំឱ្យគ្រួសារបែកបាក់ប្រេះឆា វិនាសព្រាត់ប្រាស់នោះទេ

