បទពាក្យ៧
ក. រង្វាស់កាព្យ :
ក្នុង១វគ្គ មាន៤ឃ្លា ក្នុង១ឃ្លាមាន ៧ព្យាង្គ្គ ។
ខ. ចួនក្នុងវគ្គ :
ព្យាង្គ្គទី៧ នៃឃ្លាទី១ ចួននឹងព្យាង្គ្គទី២ ឬព្យាង្គ្គទី៤ នៃឃ្លាទី២ ។
ព្យាង្គ្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គ្គទី៧ នៃឃ្លាទី៣ ហើយចួននឹងព្យាង្គ្គទី២ ឬព្យាង្គ្គទី៤ នៃឃ្លាទី៤ ។
គ. ចួនឆ្លងវគ្គ:
ព្យាង្គ្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គមុន ចួននឹងព្យាង្គ្គទី៧ នៃឃ្លាទី២ ក្នុងវគ្គបន្ទាប់ ។
ឃ. កំណត់សម្គាល់:
បើសិនជាកំណាព្យចួននឹងឃ្លាទី២ រាល់វគ្គក្នុងកំណាព្យត្រូវចួននឹងឃ្លាទី២ ។ ហើយបើសិនជា កំណាព្យចួននឹងឃ្លាទី៤ រាល់វគ្គក្នុងកំណាព្យត្រូវចួននឹងឃ្លាទី៤ ។
ឧទាហរណ៍:
ចួនក្នុងវគ្គ
ព្យាង្គ្គទី៧ នៃឃ្លាទី១ ក្នុងវគ្គទី១ ជួននឹង ព្យាង្គគ្គទី៤ នៃឃ្លាទី២ ក្នុងវគ្គទី១ ។
ព្យាង្គ្គទី៧ នៃឃ្លាទី២ ក្នុងវគ្គទី១ ជួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ក្នុងវគ្គទី១ ហើយជួននឹង
ព្យាង្គទី៤ នៃឃ្លាទី៤ ក្នុងវគ្គទី១ ។
ចួនឆ្លងវគ្គ
ព្យាង្គ្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ ជួននឹងព្យាង្គទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ ។

