1. បើសំរកគីឡូព្រោះតែដើម្បីចង់ស្អាត នោះពេលបានស្អាតហើយ ទំលាប់អាក្រក់ចាស់និងមកអូសទាញអ្នកទៅវិញ។ ដោយអាងថា វិធីសំរកគីឡូស្រួលដូចបកចេក ធាត់យ៉ាងណាអោយតែចំនាយពេលតែ៣អាទិត្យទៅក៏អាចប្រែជាស្អាត ជាស្គមវិញ។ ការអាងនេះហើយធ្វើអោយមនុស្សលង់ខ្លួនទៅរកធាត់ស្គម ធាត់ស្គមដដែលៗ។ សំរាប់វ័យនេះកុំចង់សំរកដើម្បីស្អាត តែត្រូវបង្កើតទំលាប់រស់នៅមួយដែលល្អសំរាប់ខ្លួនឯង(Life Style) ហើយអនុវត្តអោយជាប់ជារៀងរហូតតទៅ។
2. កុំប្រើពាក្យថាចាំសិនហើយ ហើយមកអង្គុយកើតទុក! កុំដល់ពេល
មានកម្មវិធីពាក់អីក៏មិនចុះក៏ចាប់ផ្តើមស្ត្រេសហើយខឹងខ្លួនឯង។ កុំចាំដល់ស្បែកមុខប្រែប្រួល សំរស់ប្រែប្រួល ទើបចាប់ផ្តើមភ្ញាក់ខ្លួន។ ស្អាតជានិច្ច ថែខ្លួនជានិច្ច ទើបគេហៅថាជាមនុស្សចេះស្រលាញ់ខ្លួន។

