ទម្លាប់ដៃគូរធ្វើដាក់ដែលយើងមើលរំលង អេដមីនជួបហើយ

U
ungsina
ជួនកាលព្រោះ​តែ​ទម្លាប់ ឬស៊ាំ ក៏​ធ្វើ​ឲ្យ​យើង​មើល​រំលង​រឿង​តូចតាច​មួយ​ចំនួនក្នុង​ទំនាក់ទំនង​ស្នេហា៖
::ការ​ដែល​គេតែងមួល​គម្រប​ដប​ទឹក​ឲ្យ​យើង ទោះ​បី​យើង​មិន​បាន​សុំ
::ការ​ដែល​យើង​បាន​ដឹង​ថា​គេ​នៅ​ឯណា ធ្វើ​អ្វី ដោយ​យើង​មិន​បាច់​សួរ តែ​គេ​ក៏​នៅ​តែ​ប្រាប់​ដើម្បី​កុំ​ឲ្យ​យើង​បារម្ភ
::ការ​ដែល​គេ​ចងចាំ​ថ្ងៃ​សំខាន់​ៗ​ដូច​ជា​ខួបកំណើតរបស់​យើង​
::ការ​ដែល​គេ​ចាក់​ទឹក​ឲ្យ​យើង ពេល​ឃើញ​កែវ​យើង​អស់​ទឹក
::ការ​ដែល​គេ​ជួយ​យើង​ធ្វើ​ការងារ​ផ្ទះ
::ការ​ដែល​គេ​មិន​ឲ្យ​យើង​ជួយ​បើក​ឡាន​ទោះ​បី​ផ្លូវ​ឆ្ងាយ​ប៉ុណ្ណា ដោយ​សារ​ខ្លាច​យើង​ហត់
::ការ​ដែល​គេ​តែង​ដាស់​តឿន​យើង​ថា ធ្វើ​បែប​នេះៗ​មិន​ល្អ​ទេ
::ការ​ដែល​គេ​អង្អែល​ក្បាល​យើង ថើប​ថ្ងាសយើង នៅ​ថ្ងៃ​ដែល​យើង​ហត់​នឿយ
::ការ​ដែល​គេ​ចាំ​ស្ដាប់​យើង​ទេសនា រអ៊ូររង៉ូវ ដោយ​មិន​ត្អូញអី​មួយ​ម៉ាត់
::ការ​ដែល​គេ​ដឹង​ថា​យើង​អស់លុយ ក៏បាញ់លុយអោយចាយ
::ការ​ដែល​គេ​ដឹង​ថា​យើង​ចូល​ចិត្ត​អ្វី​... និងអ្វី​ជា​ច្រើន​ទៀត

Comments