ការប្រុងប្រយ័ត្នហួសហេតុ

U
ungsina

ការប្រុងប្រយ័ត្នហួសហេតុ នាំឲ្យមានកំហុស ធ្វើតាមធម្មតាអាចមិនអី !
ឪពុកប្រើកូនឲ្យទៅទិញទឹកត្រី ដោយគំរាមថា ពេលមកវិញបើហ៌ានតែកំពប់នឹងវាយដំហើយ។ពេលកូនទៅទិញហើយកាន់ចានត្រឡប់មកវិញ វាដើរសំលឹងតែចានទីបំផុតក៏ជំពប់ជើងដួលកំពប់ទឹកត្រីអស់។ពេលមកដល់ផ្ទះម្តាយបានដឹងរឿងនេះ បានការពារកូនមិនឲ្យពុកវាយ ហើយបានឲ្យកូនទៅទិញម្តងទៀត ដោយប្រាប់ថា នៅតាមផ្លូវ កន្លែងណាមានដុំថ្មរដិបរដុប កូនត្រូវមើលចានផងមើលដីផង កន្លែងណាផ្លូវស្រឡះកូនអាចមើលផ្កាដែលដុះតាមដងផ្លូវផងមើលចានទឹកត្រីផង!។ទីបំផុតកូនបានមកដល់ផ្ទះ ដោយមានទឹកត្រីពេញចាន ! ភាពតានតឹងក្នុងការបំពេញការងារអាចមានកំហុសច្រើនជាងការងារដែលគ្មានសំពាធ!។

Comments