មនុស្សប្រុសភាគច្រើនគឺចូលចិត្ត ឯករាជ្យ ជំនួសឲ្យភាពស្មុគស្មាញសុាំញ៉ាំ ដែលគ្រាន់តែជាអំពើឥតប្រយោជន៍ ! ។ គ្មានអ្នកណាអាចខឹងមនុស្សម្នាក់ដែលញញឹមដោយក្តីស្មោះត្រង់ដាក់ខ្លួនជារៀងរហូតនោះទេ ! ហើយក៏គ្មានអ្នកណាម្នាក់តាមញញឹមដាក់មនុស្សដែលស្អប់ខ្លួនជារៀងរហូតនោះដែរ ! ។
ការស្រឡាញ់ស្អប់ គឺសុទ្ធតែមានហេតុផលដែលមិនអាចបង្ខិតបង្ខំបាន ស្រឡាញ់មនុស្សម្នាក់មិនមែនជាកំហុស តែការបង្ខំមនុស្សដែលមិនស្រឡាញ់ខ្លួនគឺជាកំហុស ! ។ បើគេស្អប់យើងគឺជារឿងរបស់គេ យើងគ្មានហេតុផលទេ តែការបៀតបៀនយើងដោយចេតនាទើបជារឿងដែលត្រូវសួររកហេតុផល ។ បើអ្នកជាមនុស្សពូកែគិត យកពេលទៅគិតពីសេចក្តីសុខពិតប្រាកដរបស់ខ្លួនឯងទៅ គិតផ្តោតលើអ្វីដែលត្រូវផ្លាស់ប្តូរ សន្សំអ្វីដែលខ្លួនអាចសន្សំបាន ឈរលើអ្វីដែលរឹងមាំ រួចហើយចាំធ្វើអ្វីដែលនាំឲ្យជីវិតមានន័យ ! ។


