សិក្សាព្រះពុទ្ធដីកា

U
ungsina

ម្នាលភិក្ខុទាំងឡាយ ! មួយទៀតភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនៈ ដោយប្រការទាំងពួងបានដល់នូវសញ្ញាវេទយិតនិរោធ អាសវៈរបស់ភិក្ខុនោះក៏អស់ទៅ ព្រោះបានយល់ឃើញដោយបញ្ញា ភិក្ខុនោះតថាគតហៅថាបានដល់ទីបំផុតនៃលោក បានឆ្លងផុតតណ្ហាក្នុងលោកនេះហើយ ធ្វើប្រយោជន៍និព្វានបានហើយ ។
ករណីសិក្សាៈ បានរូបឈាន៤ និង អរូបឈាន៤ តាមលំដាប់ទើបចូលនិរោធបាន(និរោធគឺជាការរំលត់វេទនានិងសញ្ញា = សញ្ញាវេទយិតនិរោធៈ)ឬ ហៅថាបានសមាបត្តិ៨ (រូបសមាបត្តិ៤ អរូបសមាបត្តិ៤) មិនមែននៅជាប់គាំងត្រឹមនេះទេ ពាក្យថាព្រោះបានយល់ដោយបញ្ញាគឺជាការចម្រើនវិបស្សនានេះឯង គ្មានវិបស្សនាមិនអាចគាស់រំលើងអាសវៈធម៌បានទេ ។ សមាបត្តិ៨អាចចូលតាមកម្មដ្ឋានអានាបាបាននៅពេលបានឈានទីបួន(រលត់ខ្យល់ដង្ហើម)ហើយបានភាពជាវសីស្ទាត់ជំនាញហើយ ។ ពុំនោះទេ យោគាវចរអាចចូលអាកាសាកសិណជាបាតទើបចូលអាកាសានញ្ចាយតនៈឈាន ហើយរំលងអារម្មណ៍តាមលំដាប់ជាបន្តៗទៅរហូតចូលនិរោធតែម្តងក៏បានដែរ ។ 

Comments