ទោះខ្ញុំឯកា នៅម្នាក់ឯងយូរប៉ុនណា ទោះបីខ្ញុំចង់មានសង្សារ ត្រូវការអ្នកយល់ចិត្ត តែក៏មិនមែនមានន័យថា ឱ្យតែអ្នកណាចូលមកជិត មកស្និទ្ធក្បែរ សុទ្ធតែខ្ញុំព្រមទទួលយកនោះឡើយ ... ខ្ញុំអាចជាមនុស្សដែលមានក្ដីស្រឡាញ់ធំ ជ្រាលជ្រៅ តែចំពោះតែមនុស្សដែលខ្ញុំមាននិស្ស័យ និងត្រូវការតែប៉ុណ្ណោះ ... ក៏មានមនុស្សដែលចង់ចូលមកក្នុងជីវិតខ្ញុំ តែគ្រប់ពេល ខ្ញុំសុទ្ធតែបដិសេធ ខ្ញុំមិនអាចចាប់ផ្ដើម ជាមួយមនុស្សដែលខ្ញុំមិនបានស្រឡាញ់បានឡើយ ហើយក៏រឹតតែមិនអាចចូលទៅក្នុងជីវិតអ្នកណា ព្រោះតែអារម្មណ៍ឯកាមួយពេលនោះដែរ ...!!!

