កុំបង្រៀនខ្លួនឯងឲ្យស្រែកយំទាមទារចង់បានអ្វីដែលមិនគួរបាន ! ការអត់ធន់គឺជាជំហានទីមួយលើផ្លូវជីវិត មនុស្សម្នាក់ៗមានឋាមពលខ្លាំងក្លាហួសពីខ្លួនឯងគិតទៅទៀតនៅពេលគេចេះប្រើការអត់ធន់ក្នុងការតស៊ូព្យាយាម គេមិនចាំបាច់ត្រូវលាន់មាត់ថា « អញជួបហើយពេលនេះ ! តែប៉ុណ្ណេះចប់ហើយអញ ! » នោះទេ ។ ការតស៊ូព្យាយាមត្រូវមានដៃគូរួមជាមួយបញ្ញា បើតស៊ូបានត្រូវតែដោះស្រាយ បើមិនអាចទៅរួចទេ ត្រូវថយមករក្សាចិត្តកុំឲ្យធ្លាក់ក្នុងអន្លុងទុក្ខជាដាច់ខាត ។ ក្រោមមេឃលើដីនេះមានរឿងដែលដោះស្រាយបានដោះស្រាយវាទៅ ដោះស្រាយមិនបានទេហីទៅ ស្លាប់ទៅគ្មានយកអីទៅបានទេ កុំននាលជាមួយរបស់ដែលយកតាមមិនបាននោះពេក ។

