មិននឹកស្មានថាពួកយើងមានថ្ងៃនេះទេ ទំនាក់ទំនងមួយដែលផ្អែមល្ហែម មនុស្ស២នាក់ស៊ូហែលឆ្លងគ្រប់ឧបសគ្គជាមួយគ្នា ធ្លាប់សើច ធ្លាប់យំជាមួយគ្នា និង ធ្លាប់សន្យាមិនបោះបង់គ្នា ប៉ុន្តែ ចុងក្រោយត្រូវមកបញ្ចប់ក្នុងនាមជាមនុស្សមិនស្គាល់គ្នាទៅវិញ ពេលខ្លះនៅតែគិតថាវាមិនមែនជាការពិត វាគ្រាន់តែជាសុបិនអាក្រក់មួយ តែប៉ុណ្ណោះ តែនៅពេលដឹងថាគេមានអ្នកថ្មី ទើបដឹងថាវាមិនមែនជាសុបិនទេ វាជាការពិតដែលត្រូវទទួលយកទាំងឈឺចាប់

