សុភមង្គលនិងកិត្តិយស

U
ungsina

កិត្តិយសគឺជាភាពល្អខាងក្រៅខ្លួនដែលអាស្រ័យលើអ្នកដទៃ ជាអ្វីដែលអ្នកដទៃឲ្យនិងជាអ្វីដែលអ្នកដទៃគិត ប៉ុន្តែសុភមង្គលគឺជាអ្វីដែលយើង ស្វែងរកដោយខ្លួនឯង ជារបស់ខ្លួនឯង និងមិនងាយអ្នកដទៃយកបាន។ អ្នកស្វែងរកកិត្តិយស គឺជាអ្នកដែលយល់ថា វាអាចធានាបាននូវសេចក្តីល្អក្នុងខ្លួន។ សុភមង្គលភាគច្រើនអាស្រ័យលើមនុស្សម្នាក់ៗក្នុងការសម្រេចវាដោយខ្លួនឯង ហើយវាមិនងាយនឹងបាត់បង់ឡើយ ក៏ប៉ុន្តែកិត្តិយសមិនស្របទៅនឹងលក្ខខណ្ឌនេះឡើយ។ ជីវិតដ៏រីករាយមិនមែនជាជីវិតដ៏ល្បីល្បាញ។ មនុស្សដែលស្វែងរកភាពល្បីល្បាញមិនមែនដើម្បីភាពល្បីល្បាញខ្លួនឯងនោះទេ ប៉ុន្តែដើម្បីស្វែងរកអ្វីមួយផ្សេងទៀត អ៊ីចឹងភាពល្បីល្បាញគ្រាន់តែជាស្ពានចម្លងទៅកាន់អ្វីមួយផ្សេងទៀតប៉ុណ្ណោះ។

Comments