តាមបែបសម្រាកកាយចិត្តតែមានអានុភាពខ្ពស់គឺអង្គុយពែនភ្នែនជើងនិងដៃស្តាំដាក់លើឆ្វេង បិទភ្នែកយកចិត្តមកដឹងខ្យល់ចេញចូលត្រង់រន្ធច្រមុះ ត្រឹមតែដឹងខ្យល់ប៉ះត្រង់រន្ធច្រមុះ កុំយកចិត្តប្រដេញតាមអារម្មណ៍ ដោយប្រាប់ខ្លួនឯងថា ដឹងត្រឹមតែចិត្តកើតឡើង ដឹងត្រឹមតែគំនិតប្រព្រឹត្តិទៅ ហើយព្រលែងចោល ប្រមូលចិត្តមកមើលខ្យល់ដង្ហើមវិញ ។ ឈប់តស៊ូជាមួយការចុករោយ ធ្វើចិត្តស្រាលៗ ថ្លាៗ រីករាយ ត្រឹមតែដឹង ហើយប្រមូលចិត្តមកមើលខ្យល់ដង្ហើមវិញ សម្រាក ស្ងប់ ដកពេលវេលា(កុំគិតយូរឬឆាប់ បានប៉ុណ្ណាហើយ) ដកទីកន្លែង(អង្គុយទីណាក៏បានឲ្យតែសមរម្យឆ្ងាយពីសម្លេង មិនចាំតែកន្លែងនេះកន្លែងនោះ) ដកតួខ្លួន(អញជាអ្នកសមាធិ អញបាននេះបាននោះ) ត្រឹមតែអង្គុយសម្រាកមើលខ្យល់ដង្ហើមចេញចូល ! ឬអាចសង្កេតមើលអ្វីៗ ដែលប្រែប្រួលមិនទៀង កើតរលត់ ៗ ដោយមិនមានការវិនិច្ឆ័យនាំឲ្យកើតទិដ្ឋិវែងឆ្ងាយ ។

