1.មិនត្រូវជេរស្តីកុមារនៅកន្លែងដែលមានមនុស្សច្រើន
កិត្តិយសគឺជាអ្វីមួយដែលមនុស្សគ្រប់គ្នាតែងមាន មិនថាមនុស្សធំឬកូនក្មេង។ ដូច្នេះការស្តីបន្ទោសក្មេងៗនៅកន្លែងមានមនុស្សច្រើន កាន់តែធ្វើឱ្យពួកគេមានអារម្មណ៍ខ្មាស់អៀន និងអន់ចិត្តច្រើនតែប៉ុណ្ណោះ។
2. កុំជេរស្តីនៅពេលកូនដឹងកំហុស
នៅពេលដែលកុមារដឹងពីកំហុសរបស់ខ្លួន មិនគួរស្ដីនាំថែមទៀតនាំតែអាសារបង់ គួរតែណែនាំចង្អុលប្រាប់ទៅកុមារធ្វើដូចម្ដេចទើបត្រូវ។
3. កុំជេរស្តីកូននៅពេលយប់
ការស្តីបន្ទោសកូនរបស់អ្នកនៅពេលនេះ អាចបណ្តាលឱ្យកូនអ្នកមានអារម្មណ៍ថាអាណិតខ្លួនឯង ធុញទ្រាន់នឹងការដេក គេងមិនបានស្កប់ស្កល់ ថែមទាំងគេងជួបសុបិន្តអាក្រក់ក៏ថាបាន។
4. កុំជេរស្តីកុមារក្នុងពេលទទួលទានអាហារ
រាល់ពាក្យរិះគន់ ស្ដីបន្ទោស ចាំក្រោយពេលញ៉ាំរួចចាំនិយាយ។
5. កុំជេរស្តីពេលកូនកំពុងតែសប្បាយចិត្ត
កុមារកំពុងតែសប្បាយរីករាយតែត្រូវស្តីបន្ទោសមិនខុសពីកំពុងដើរលេង ជួបខ្យល់ព្យុះនោះទេ។ ការផ្លាស់ប្តូរភ្លាមៗ អាចបង្កឱ្យស្មារតីបាត់ភាពនឹងនរ ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់កុមារ។
6. កុំជេរស្តីកុមារ ពេលកុមារកំពុងមានរឿងមិនសប្បាយចិត្ត
រាល់ការរិះគន់នៅពេលនេះ នឹងធ្វើឱ្យអារម្មណ៍របស់កុមារកាន់តែអាក្រក់ថែមទៀត បង្កើតសម្ពាធផ្លូវចិត្តកាន់តែច្រើនអោយកុមារ។ រាល់សម្ពាធទាំងនេះ ប្រសិនបើមិនត្រូវបានរំសាយនោះទេ អាចនាំឱ្យមានផលវិបាកដែលមិនគួរអោយនឹកស្មាន។

