សប្បាយ៥យ៉ាងដែលយើងមាន

U
ungsina

១-រៀបចំទីកន្លែងរស់នៅឲ្យជាទីសប្បាយ (មានពន្លឺ មានខ្យល់អាកាស ចេញចូល ដាំផ្កាភ្ញី)
២-ចេះរីករាយ ជាមួយរដូវកាល និងការផ្លាស់ប្តូររដូវ មើលថ្ងៃរះ ថ្ងៃលិចគួរជាទីរីករាយ។
៣-សប្បាយតាមមានតាមបានជាមួយអាហារភោជន(បានអីហូបហ្នឹងមិនខ្វល់ច្រើន រសអាហារចង់នៅហាងមានតំលៃប៉ុណ្ណាក៏មានត្រឹមតែប្រៃផ្អែមជូរហិល មិនមានអ្វីឲ្យលើសនេះឡើយ)ត្រូវដឹងប្រមាណក្នុងអាហារមិនលោភលន់ក្នុងរស។
៤-ធ្វើចិត្តឲ្យជាទីសប្បាយ មិនមួរម៉ៅតប់ប្រមល់ ចេះពេញចិត្តចំពោះអ្វីដែលខ្លួនមាន សប្បាយក្នុងការកំណត់ដឹងចលនាចិត្ត ចិត្តធ្លាក់ក្នុងអារម្មណ៍អ្វីក៏ដឹង ចេះទាញ ចេះទប់ មិនឲ្យចិត្តអន្ទះសារតក់ក្រហល់។
៥-សប្បាយជាមួយការស្តាប់ធម៌ កំសាន្តចិត្តជាមួយគតិបណ្ឌិត មិនមានអ្វីដាក់ទាននឹងគេ ក៏សប្បាយនឹងការអនុមោទនាបុណ្យពេលបានឃើញគេធ្វើអំពើល្អ ។
សប្បាយ៥យ៉ាងនេះនាំឲ្យអាយុវែងមានសុខភាពល្អ មិនធ្វើចិត្តឲ្យធ្លាក់នរក ។

Comments