មនុស្សខ្លាំងតែងស្ងប់ស្ងាត់ជាមួយពាក្យប្រមាថ ពាក្យរិះគន់ មិនមែនមានន័យថាគេគ្មានការកត់សំគាល់នោះទេ តែគេជ្រើសយកការមិនបំផ្លាញឋាមពលខ្លួនឯង ជាមួយសម្តីមនុស្សដែលគ្មានបានការ មនុស្សគ្មានការអប់រំចិត្តតែប៉ុណ្ណោះ ! ហើយគេនៅមានកិច្ចការដែលសំខាន់ត្រូវធ្វើជាច្រើនទៀត ។ ភាពខ្លាំងគឺគ្រប់គ្រាន់ដើម្បីក្រោកឈរតែម្នាក់ឯង ភាពឆ្លាតគឺគ្រប់គ្រាន់ដើម្បីយល់ដឹងពីការជួយ ហើយការអបអរគឺគ្រប់គ្រាន់សម្រាប់ការជួយលើកទឹកចិត្ត ។ ផ្កាឈូកដុះនៅក្នុងទឹក ស្រស់ស្អាតក៏នៅក្នុងទឹក ផ្សាយក្លិនក្រអូបក៏នៅក្នុងទឹក ជីវិតមនុស្សរស់នៅក្នុងលោក ធំធាត់ស្រស់ស្អាតក៏នៅក្នុងលោក ផ្សាយកេរ្តិ៍ឈ្មោះក៏នៅក្នុងលោក គេមិនត្រូវលិចចុះដោយសារតែលោកនេះទេ ! ។
Comments
r2cornell

