ដឹងគុណទេវតាដែលបានថែរក្សា

U
ungsina

លោកពូតើធ្វើមិចដើម្បីកុំអោយគេខាបចងវិញ្ញាណជីដូនជីតា ឬភូមិទេវតាបាន? ធ្វើយ៉ាងមិចទើបឈ្នះអំណាចខ្មៅហ្នឹងបាន?​
សាធុ ៗ សំណួរនេះសែនល្អណាស់ក្មួយ ក្មួយចេះនឹកឃើញសួរ គឺបុណ្យនេះហើយក្មួយ ! ធ្វើបុណ្យឧទ្ទិសមគ្គផលជូនលោក គោរពរំលឹកគុណលោក ការជូនបុណ្យទៅលោក លោកបានអនុមោទនារួចហើយ លោកនឹងបានទៅកើតនៅភពឋានល្អៗខ្ពស់ៗ មានឬទ្ធិចេស្តាបុណ្យបារមីធំ មានអំណាចចិត្តខ្ពង់ខ្ពស់ មិនអាចអ្នកណាបៀតបៀនបានឡើយ ពេលកូនចៅមានទុក្ខ លោកចុះមកថែរក្សាមិនឲ្យអ្នកណាបៀតបៀនបានទេ ។ បើយើងមិនធ្វើបុណ្យឧទ្ទិសផលបុណ្យជូនលោកទេ លោកនៅជាអមនុស្សលំបាកវេទនា សឹងជួយខ្លួនឯងមិនបាន តើមានឬទ្ធិអីមកជួយកូនចៅបានទៅ ? ។ គេកំរឃើញអ្នកដែលគោរពគុណម្តាយឪពុក ជីដូនជីតា ត្រូវគេបៀតបៀនធ្វើបាបបានណាស់ក្មួយ ! ។ ខំធ្វើបុណ្យឧទ្ទិសជូនពួកលោកទៅណា ! ពេលបានធ្វើបុណ្យដាក់ទានរួចហើយ ឧទ្ទិសដ្ឋានចិត្តជូនបុណ្យភូមិទេវតា ទេវតាជាញាតិរបស់យើង និង ទេវតាបុព្វការីជន ដូចជាលោកតាចាស់ស្រុក(ខ្មែរនិយមហៅថាអ្នកតា)ជាដើម អំពើ់ខ្មៅមិនអាចធ្វើអ្វីយើងបែកទេ ។ សាធុ ៗ ! ជូនបុណ្យទេវតា ដឹងគុណទេវតាដែលបានថែរក្សា ព្រះពុទ្ធហៅថាទេវតាពលី មានផលច្រើន សូម្បីតែប្រទេសជាតិក៏គង់វង់មិនសាបសូន្យដែរក្មួយ ! ចូរស្រឡាញ់បុណ្យ ស្រឡាញ់អំពើល្អឡើង អំពើល្អមិនដែលចាញ់អំពើអាក្រក់នោះទេ ! គ្រួសារមួយ ប្រទេសជាតិមួយដែលលែងដឹងគុណដូនតាហើយរមែងវិនាសឆាប់ ព្រះមានសម្តែងក្នុងអបរិហានីយធម៌៧ប្រការ ធម៌មិនវិនាសសាបសូន្យ !ដោយន័យយ៉ាងនេះឯង ។ សូមកូនចៅនាំគ្នាធ្វើបុណ្យជូនដូនតា ជាបុព្វបុរសរបស់យើងទាំងអស់គ្នាឡើង !

Comments