ចិត្តល្អនិងអំពើល្អនាំមកនូវអាយុវែងមានសុខភាពល្អៈ
១- ញញឹមៈ គឺជាសម្រស់ជីវិតទោះបីឋិតក្នុងការលំបាកយ៉ាងណាក៏ដោយ ញញឹមមានន័យថាយើងមិនចុះចាញ់ជាដាច់ខាត ។
២- ពាក្យសម្តីៈ និយាយពាក្យផ្អែមរួសរាយរាក់ទាក់ ពាក្យពិតមានប្រយោជន៍ ពាក្យជួយលើកទឹកចិត្ត ត្រូវក្លាហានក្នុងការនិយាយ ។
៣- កាយវិការៈ អំពើល្អមិនអាចវាស់វែងបានទេ កាយវិការសុភាពរាបសារថ្លៃថ្នូរក៏មានតម្លៃមិនអាចកាត់ថ្លៃបានដែរ ។ ការទទួលរាក់ទាក់នាំឲ្យគេសប្បាយចិត្ត ការផ្តល់តំលៃឲ្យគេគឺដូចជាផ្តល់តំលៃឲ្យខ្លួនឯង ។ អ្នកមិនដែលបាត់បង់អ្វី ដែលគ្រាន់តែការធ្វើអំពើល្អងាយៗនេះទេ ផ្ទុយទៅវិញអំពើទាំងនេះអាចជួយស្រោចស្រង់អ្នកពីគំនរភ្នំភ្លើងឬពីរណ្តៅអវចីបានផងក៏មាន កុំមើលស្រាលវាថាជារឿងអត់បានការឲ្យសោះ ! ។

