ជំនាញរបស់មនុស្សល្អ គឺសប្បាយចិត្តខ្លាំងណាស់នៅពេលបានសាងប្រយោជន៍ជូនដល់មនុស្ស ជំនាញរបស់មនុស្សអាក្រក់គឺសប្បាយខ្លាំងណាស់នៅពេលបានបំផ្លាញប្រយោជន៍របស់មនុស្ស ។ ដូច្នេះកុំចាំបាច់ឆ្ងល់ថាហេតុអីបានជាវាអញ្ចឹង?តាមពិតល្អនិងអាក្រក់គឺគ្មានការបែងចែកទេ គឺវាឋិតនៅលើការយល់ឃើញរបស់មនុស្សតែប៉ុណ្ណោះ !នេះជាទោសរបស់ទិដ្ឋិសត្វលោក ទីបំផុតពៀរនៅតែមិនត្រូវបានបញ្ចប់ព្រោះតែការចងពៀរ ។ យើងថាគេអាក្រក់ គេក៏ថាយើងអាក្រក់ ទាល់តែមានការយល់ឃើញដូចគ្នាបានថាល្អទាំងអស់គ្នា ។ យើងថាគេបំផ្លាញផលប្រយោជន៍យើង ឯគេក៏ថាយើងបំផ្លាញផលប្រយោជន៍គេ សភាវៈទាំងពីរត្រូវតសូ៌នឹងគ្នាដើម្បីអភិវឌ្ឍខ្លះ ដើម្បីភាពវិនាសហីនហោចខ្លះ នេះគឺជាច្បាប់ធម្មជាតិ ។

