តេីធ្វេីបែបណា អាចកាត់ចិត្តពីមនុស្សដែលយេីងស្រលាញ់ ព្រោះគេលួចទាក់ទងស្រីក្រៅម្តងហេីយ ម្តងទៀត ចៅទទួលយកមិនបានទេ ហេីយជាប់បន្ទុកកូន៣នាក់ទៀត ចៅពិបាកក្នុងខ្លួនណាស់ ។
បាទចៅ ! រឿងនេះបើមិនចេះព្រមទេវាមានតែបែកគ្នានឹងណាចៅ កុំហួងហែងពេក បើគេចង់ក្បត់យើងគេក្បត់តែមួយភ្លែតទេ ស្មានថាយើងអាចចងគេជាប់ឬ ? ជាការល្អមានតែលួងលោមឲ្យចេះការពារខ្លួន កុំឲ្យឆ្លងរោគ កុំឲ្យកូនខ្មាសគេ កុំឲ្យអស់លុយពីហោប៉ៅដោយសារស្រីក្រៅរបងវាបោកតែប៉ុណ្ណោះទៅបានហើយ។

