សមាធិគឺជាឯកគ្គតារម្មណ៍ ធម៌ជាគ្រឿងជួយសង្គ្រោះសមាធិឲ្យចម្រើនឡើងបានដល់សតិប្បដ្ឋាន៤និងសម្មប្បធាន៤ ការសេព ការធ្វើឲ្យច្រើនឡើងនូវធម៌ទាំងនេះ គឺជាការធ្វើឲ្យសមាធិចម្រើនឡើង រហូតដល់លោកុត្តរសមាធិដែលសម្បយុត្តិជាមួយលោកុត្តរមគ្គ។ មគ្គមានអង្គ៨ជាសង្ខតៈធម៌កាលបើគេនៅកាន់យកដោយទិដ្ឋិនិងតណ្ហា ជាអសង្ខតៈធម៌កាលបើគេរលាស់ចោលទិដ្ឋិនិងតណ្ហា សតិប្បដ្ឋាន៤គឺជាបុព្វភាគនៃអរិយមគ្គ មិនមែនជាតួអរិយមគ្គតែម្តងទេ មគ្គមានអង្គ៨ជាទុក្ខសច្ចៈផងនឹងជានិរោធគាមិនីបដិបទាផង។

