រៀនរស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ !
"ឈ្លោះគ្នាម្ដងៗ ម្នាក់ៗសុទ្ធតែគិតថាខ្លួនឯងអត់ខុស"
តែទម្រាំនឹកឃើញថាខ្លួនខុសអី យើងក៏ជ្រុលនិយាយសម្ដីធ្វើបាបចិត្តគ្នាបាត់ទៅហើយ។ ទោះយ៉ាងណា អារម្មណ៍ឈឺចាប់ និងស្នាមទឹកភ្នែកនៅតែអាចលុបលាងបានដោយប្រើសតិ និងពាក្យសុំទោស នឹកដល់ហេតុផលដែលធ្វើឲ្យគ្រប់យ៉ាងដើរដល់ចំណុចនេះ។ អាចដោយសារតែរឿងតូចតាច ដែលបើសិនពេលនោះយើងមិនខឹងគ្នា វាប្រហែលជាអាចបញ្ចប់ដោយស្នាមញញឹម ឬសំឡេងរអ៊ូរទាំតិចតួច។ ជ្រុលតែស្រលាញ់គ្នា គួរតែថ្នាក់ថ្នមអារម្មណ៍របស់គ្នាបន្តិចទៅ រៀនលួងគេខ្លះ ល្អជាងស្ដាយក្រោយពេលបាត់បង់គេទៅ

