១- ការគិតគឺជាសេរីភាពចុងក្រោយរបស់មនុស្ស កាយអាចជាប់ពិរុទ្ធបាន តែចិត្តមិនអាចទេ ! ។
២- មនុស្សតែងស្អប់អំពើអាក្រក់ ហេតុនេះត្រូវហាត់ធ្វើអំពើល្អឲ្យក្លាយជាទំលាប់។
៣- ធ្វើអ្វីកុំចោលតុល្យភាព ព្រោះវាជាច្បាប់ធម្មជាតិដ៏វិសេសវិសាលមួយ។
៤- រស់នៅជាមួយមធ្យោបាយ កុំរស់នៅជាមួយគំនិតបាក់ផ្នត់ ! ។
៥- ត្រូវធ្វើឲ្យបានមុនគំនិតស្មុគ្រស្មាញបានកើតឡើង ត្រូវធ្វើឲ្យបានច្រើនជាងការសំណូមពរ ។
៦- និយាយតិច ស្តាប់ច្រើនជាទំលាប់របស់មនុស្សឆ្លាត ! បើគេហារមាត់គឺនិយាយតែអ្វីដែលខ្លួនបានចេះរួចហើយ បើគេបើកត្រចៀក គេនឹងបានឮអ្វីដែលគេមិនធ្លាប់ឮពីមុនមក។
៧- គេមិនដែលស្វែងរកអ្វីដែលគេមិនជឿនោះទេ អ្នកកុំបង្ខំឲ្យគេជឿបើអ្នកបង្ខំ អ្នកគឺជាមនុស្សអាត្មានិយមទេ ! ត្រូវព្យាយាមពន្យល់វិញ ។ ពិភពលោកដែលជាឋានរបស់មនុស្ស វាជាអាណាចក្រគ្រប់គ្រងដោយ លោភៈ ទោសៈ មោហៈ ដោយសារលោភៈវាមានតណ្ហា និង ឧបាទានជាលក្ខណ់ៈ ទើបឋានមនុស្សមិនអាចជាឋានដែលការរស់នៅមានក្តីសុខឡើយ ! ។ លោភៈអាចបំផ្លិចបំផ្លាញពិភពលោកឲ្យអន្តរាយខ្លាំងបំផុត ! ប៉ុន្តែទោសៈដែលប៉ោងឡើងខ្លាំង មនុស្សនឹងកាចឃោរឃៅសម្លាប់ឪពុកម្តាយ ដោយសារតែកំហឹង ឬ ចង់បានទ្រព្យពីពួកគាត់។មោហៈគឺជាចិត្តឆោតល្ងង់ មិនអាចបែងចែក ខុសត្រូវ ល្អអាក្រក់ មិនដឹងធម្មជាតិពិតនៃអារម្មណ៍ មិនអាចមើលឃើញធម្មជាតិពិតនៃនាមនិងរូបដែលកើតរលត់ ។ អរិយបុគ្គលដែលមានអរិយធម៌ គឺលោកជាបុគ្គលដែលប្រយុទ្ធយកឈ្នះ អកុសលមូលទាំងបីនេះឯង។

