ការកំណត់ធាតុទាំង៤នៅក្នុងខ្លួនៈ

U
ungsina

ការកំណត់ធាតុទាំង៤នៅក្នុងខ្លួនៈ គប្បីកំណត់ដឹងនូវលក្ខណៈធាតុទាំង៤ ដី ទឹក ភ្លើង ខ្យល់ ឲ្យបានច្បាស់ប្រាកដ គឺក្នុងគោលបំណងធ្វើឲ្យចិត្តស្ងប់កើតសមាធិចិត្ត ។ អ្នកគប្បីអនុវត្តបែបនេះគ្រប់ឥរិយាបថ ម្តងហើយម្តងទៀតរយពាន់ដងឬលានៗដងឯណោះ រហូតដល់បញ្ញាកើតឡើងថា លោកនេះឬរូបនេះមានត្រឹមតែដី ទឹក ភ្លើង ខ្យល់ អាកាសនិងវិញ្ញាណ ដែលប្រព្រឹត្តិទៅ មិនទៀង ជាទុក្ខ ជាអនត្តា មិនមានប្រុស មិនមានស្រី មិនមានសត្វបុគ្គល មានត្រឹមតែធាតុដែលពូនផ្តុំកកើតហើយបែកធ្លាយ ។

Comments