ពេលខ្លះក៏ចង់មានស្នេហា ជួនកាល ក៏អស់សង្ឃឹមនឹងរឿងស្នេហា

U
ungsina
អារម្មណ៍ខ្ញុំចំពោះស្នេហា ពេលខ្លះក៏ចង់មានស្នេហា ជួនកាល ក៏អស់សង្ឃឹមនឹងរឿងស្នេហា ...
- ពេលឃើញគេស្វីតៗ គូស្នេហ៍តស៊ូស្រឡាញ់គ្នា ៥ឆ្នាំ ៧ឆ្នាំ ១០ឆ្នាំ ចុងក្រោយក៏បានដឹកដៃគ្នាចូលរោងការ មេបាដឹងឮ បានធ្វើ Anniversary ជាមួយគ្នារាល់ឆ្នាំ សំខាន់ មានប្រវត្តស្នេហាសរសេរបង្ហោះចែគេឯងបានឃើញ ... ចិត្តខ្ញុំនេះ ក៏ចាប់ផ្ដើមជ្រើមជ្រួល ចង់បានដូចគេដែរ ចង់មានឱកាសសរសេររៀបរាប់ប្រវត្តស្នេហា តស៊ូតាមស្រលាញ់គេ ទម្រាំគេព្រម រង់ចាំគេ អីបែបហ្នឹង ហើយក៏នៅតែជឿថា ថ្ងៃណាមួយគេច្បាស់ជាឃើញយើង ស្រឡាញ់យើងវិញ មានពេលវេលារីករាយជាមួយគ្នា ...!
- តែនៅពេលដែលឃើញគូខ្លះ ស្រឡាញ់គ្នាណាស់ ផ្អែមល្ហែមល្អូកល្អើន ​ស្រឡាញ់គ្នាមកច្រើនឆ្នាំហើយ សូម្បីតែអ្នកខ្លះ រៀបការរួចនៅតែបែកគ្នា ក្បត់គ្នា បោះបង់គ្នាចោល ... ចិត្តខ្ញុំនេះអស់រលីងចំពោះស្នេហា លែងចង់មានស្នេហា យល់ថា នៅម្នាក់ឯងបែបហ្នឹងទៅ វាក៏ល្អដែរ មិនឈឺក្បាលដោយសារអ្នកណា ...!!!

Comments