ជំរាបសួរលោកគ្រូ ប្រពន្ធខ្ញុំមានជំងឺផ្លូវចិត្តជិត៤ឆ្នាំហេីយ កន្លងមកក៏ធ្លាប់ធូស្បេីយដែរ តែដោយសារតែការឈប់លេបថ្នាំរយ:ពេល១ឆ្នាំជាង ជំងឺវាក៏រេីឡេីងវិញ ហេីយរាល់ថ្ងៃក៏កំពុងទទួលការព្យាបាលវិញអស់រយ:កាល២-៣ខែវិញហេីយ តែនៅមិនទាន់បានធូសោះ មិនដឹងជាមានវិធីណាទេលោកគ្រូ សូមលោកគ្រូមេត្តាជួយនែនាំនិងបង្ហាញផ្លូវផង។
បាទក្មួយ ! ដោយសារជំផ្លូវចិត្តទាក់ទងនឹងការគិត ហេតុនេះពិតជាមានការលំបាកបន្តិចហើយ ព្រោះខួរក្បាលត្រូវការបំពេញការងារក្នុងការគិត សូមក្មួយមេត្តាយល់ពីបញ្ហានេះ ក្នុងគ្រួសារកុំបង្កបញ្ហាដាក់គាត់ ត្រូវជួយលើកទឹកចិត្ត អាណិតអាសូរឲ្យបានច្រើន កុំនាំរឿងលំបាកឲ្យគាត់ដឹង នាំហាត់ប្រាណ ស្តាប់ធម៌ ធ្វើសមាធិឲ្យបានទៀងទាត់ ញ៉ាំបាយទឹកគ្រប់គ្រាន់ ជាការល្អត្រូវនាំទៅជួបផ្នែកជំនាញផ្លូវចិត្តមន្ទីរពេទ្យថ្នាក់ជាតិដូចជាពេទ្យ រូស្សី ពេទ្យកាល់ម៉ែតជាដើម។ បើគ្លីនិចឯកជនដូចជាគ្លីនិចអាម៉ារីនៅខាងត្បូងវត្តសារ៉ាវ័នជាដើមក្មួយ !។

