តើការបន់ស្រន់បួងសួងឲ្យបានសម្រេចក្តីប៉ងប្រាថ្នាគឺជាអំពើល្ងង់ខ្លៅឬ ? តាមការស្រាវជ្រាវវិទ្យាសាស្ត្រផ្នែកទ្រឹស្តីកង់តូមគេរកឃើញថាៈ ការអធិដ្ឋានបួងសួងសុំសម្រេចក្តីប្រាថ្នាគឺជាលក្ខណះវិទ្យាសាស្ត្រផ្អែកលើទ្រឹស្តីរូបវិទ្យាសុទ្ធសាធ ។ ការគិតផ្តោតលើរឿងអ្វីមួយ គឺជាការប្រគល់កិច្ចការទៅឲ្យឋាមពលចិត្ត(Sub Conscious) ជាការប្រគល់អំណាចឲ្យវាស្រូបទាញឲ្យកើតភាពរលូនមកឲ្យជីវិត ប៉ងអ្វីចេះតែជួប ធ្វើអ្វីចេះតែសម្រេច ចេះតែមានការជួយជ្រោមជ្រែងពីអ្នកដទៃសឹងមិនគួរឲ្យជឿ ។ ការបានទទួលពរជ័យពីមនុស្សចាស់ ពីវត្តអារាមថា សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ សម្បត្តិនិព្វាន១ អ្នកប៉ងប្រាថ្នាសម្បត្តិមួយណាសូមឲ្យបានសម្រេចសមតាមក្តីប៉ងប្រាថ្នាចុះ ! គឺជាការដាស់តឿនពញ្ញាក់ស្មារតីយើងឲ្យមានការតាំងចេតនាគិតផ្តោតទៅលើក្តីប្រាថ្នារបស់ខ្លួនឲ្យបានមុតមាំហើយព្យាយាមធ្វើចុះនឹងបានសម្រេច ! ។ ចិត្តរីករាយទទួលពរជ័យនោះហើយជាការសាងកម្លាំងចិត្ត ឲ្យSubconscious ស្រូបទាញបានយ៉ាងពេញទំហឹង ។ ចូរធ្វើអ្វីៗត្រូវប្រកបដោយសទ្ធា គឺការជឿជាក់ ! បើធ្វើដោយមិនជឿក៏មិនបានផលដែរ អ្នកណាបួងសួងសុំអ្នកនោះបានទទួល(ចេតនា) អ្នកណាប្រឹងស្វែងរកអ្នកនោះបានជួប(វីរយៈ) អ្នកណាគោះទ្វារនោះទ្វារនឹងបើកទទួល(ការចាប់ផ្តើម បើគ្មានការចាប់ផ្តើមទេក៏គ្មានអ្វីត្រូវប្រែប្រួលដែរ)។ ច្បាប់ស្រូបទាញ គឺជាច្បាប់មួយនៃច្បាប់កម្ម ដែលព្រះពុទ្ធសម្តែងក្នុងព្រះសូត្រ គិតរឿងល្អជួបតែរឿងល្អ គិតរឿងអាក្រក់ជួបតែរឿងអាក្រក់ ឲ្យតែមានការតាំងចិត្តព្យាយាម ធ្វើអ្វីក៏បានសម្រេចដែរ ហើយត្រូវផ្សាយសេចក្តីមេត្តាទើបជីវិតមានក្តីសុខ ។ គំនិតមហាយាន និងលោកខាងលិច ភាគច្រើនគឺយកទ្រឹស្តីនេះទៅប្រើទាញយកប្រយោជន៍បានយ៉ាងច្រើនក្នុងការរស់នៅ។

