ជីវិតតែងបានទទួលការអភ័យទោសជានិច្ច !
នៅពេលអ្នកមុតកាំបិតហូរឈាម អ្នករលាកភ្លើង អ្នកបាក់ឆ្អឹង អ្នករន្ធត់តក់ស្លុតខ្លាំងគឺតែងតែមានយន្តការមួយបង្កើតឡើងដើម្បីជួយខ្លួនឯងជានិច្ច កោសិកាថ្មីៗដុះមកជួយផ្សះរបួសជូនអ្នក ការគេងលក់គឺជួយលុបបំបាត់ការភ័យព្រួយ រាងកាយមិនដែលស្តីបន្ទោសអ្នកនោះទេ វាអភ័យទោសឲ្យអ្នកជានិច្ច អ្វីដែលសំខាន់បំផុតនោះ «គឺអ្នកមិនត្រូវរំខានវាជាដាច់ខាត» ការព្រួយបារម្ភពីជំងឺ ការភ័យខ្លាចស្លាប់ ការគិតច្រើនពីវាសនាអ្នកនៅរស់ ពីអនាគតខ្លួនឯងនិងកូនចៅជាដើម វាគ្មានបានផលអីក្រៅពីការបំផ្លាញខ្លួនឯងនោះទេ ។ ភាពរីករាយគឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ជីវិតខ្លួនឯង ! មានត្រឹមតែជីវិតដែលអ្នកម្តាយផ្តល់ឲ្យនិងខ្យល់ដង្ហើម អ្នកពិតជាអាចស្វែងរកឃើញរតនៈវត្ថុដ៏អស្ចារ្យដែលខ្លួនមានជាមិនខាន ។ អ្វីដែលគេមានអ្នកអាចមិនមាន តែអ្វីដែលអ្នកមានអ្នកដទៃក៏អាចគ្មានដែរ ឲ្យតែអ្នកនៅជាមួយព្រះកុំក្បត់ទ្រង់ ព្រះនឹងជួយបង្ហាត់បង្ហាញអ្នកពីអ្វីដែលព្រះមាន ព្រះអង្គមិនដែលលាក់បាំងទេ ។ ចំណេះដឹងក្នុងពុទ្ធសាសនា មិនឋិតក្នុងកណ្តាប់ដៃអាចារ្យឡើយ !

