សត្រូវ១០យ៉ាងរបស់បញ្ញា ៖
១- តំរេកនិងការគិតរំពៃតែទៅលើកាម
២- ការមិនពេញចិត្ត ការទើសទាស់ចិត្ត ការស្អប់ខ្ពើម
៣- ការចង់បានយ៉ាងអន្ទះសារ ចង់បានសំភារៈមិនចេះគ្រប់ មិនចេះគ្រប់គ្រងចិត្ត ។
៤- ចំណង់និងចំណងដែលពិបាកដោះស្រាយបាន ។
៥- ការខ្ជិលច្រអូសងោកងុយ
៦- ការភ័យខ្លាច
៧- ការសន្ទិះសង្ស័យមិនដាច់ស្រេច ចិត្តរួញរាមិនមុតស្រួច មិនលះ ។
៨- ការមានះចចេសរឹងរូស ក្រអឺតក្រទមមិនទទួលស្តាប់គំនិតអ្នកដទៃ
៩- ការស្គាល់តែប្រយោជន៍ខ្លួនឯង ចង់បានការសរសើរ ចង់បានលាភ យស មើលឃើញប្រយោជន៍ជិតច្រើនជាងប្រយោជន៍ឆ្ងាយ ។
១០- លើកតំកើងខ្លួនឯង បន្ទាបបន្ថោកអ្នកដទៃ ។
ហេតុនាំឲ្យកើតបញ្ញាបីយ៉ាងៈ ស្តាប់ច្រើន រិះគិតពិចារណាច្រើន និង រំពឹងសង្កេតពិនិត្យដោយខ្លួនឯង ។

