អ្វីដែលមិនគួរគិត

U
ungsina

អ្វីដែលមិនគួរគិតគឺអ្វីដែលមិនអាចយល់បានដោយតក្កសាមញ្ញរបស់បថុជ្ជន មាន 4 យ៉ាង:
ពុទ្ធវិស័យ : វិស័យនៃភាពអស្ចារ្យរបស់ព្រះពុទ្ធគ្រប់អង្គ (ការហោះ ហើរ និមន្តលើទឹក លើអាកាស។ល។)
ឈានវិស័យ : វិស័យនៃមហិទ្ធិរិទ្ធរបស់អ្នកមានឈាន ទាំងមនុស្ស និងទេវតា។
កម្មវិស័យ : វិស័យនៃច្បាប់កម្ម និងវិបាកកម្ម គឺការឲ្យផលរបស់កម្មដែលអាចតាមជាប់ទៅគ្រប់ជាតិ
លោកវិស័យ : វិស័យនៃលោកិយៈ គឺការមាននូវស្ថានសួគ៍ នរក និងវដ្តសង្សារ ។
ក្នុងព្រះពុទ្ធសាសនា មិនណែនាំឲ្យគិតរឿងអចិន្តយ្យ ព្រោះវិស័យបថុជ្ជនមិនអាចយល់បានដោយត្រឹមត្រូវឥតខ្ចោះ ដោយសារតែមិនអាចយល់បានស៉ីជម្រៅ ព្រោះជារឿងចិត្ត ឬជារឿងដែលមិនអាចរកចម្លើយឲ្យដល់ទីបំផុតបាន។ បើគិតច្រើនខ្លាំងក្នុងការស្វែងរកចម្លើយទាំងអស់នោះដោយតក្ករបស់ខ្លួន អាចក្លាយជាឆ្កួតបាន។ ទើបអចិន្តេយ្យនេះជារឿងដែលអាចដឹងបានដោយការសម្រេចធម៌ជាន់ខ្ពស់តែប៉ុណ្ណោះ៕

Comments