ថែរក្សាចិត្តរបស់ខ្លួនឲ្យបានល្អ

U
ungsina

 បុគ្គលម្នាក់ៗគប្បីថែរក្សាចិត្តរបស់ខ្លួនឲ្យបានល្អ​ និងគប្បីផ្តល់អាហារដល់ផ្លូវចិត្តឲ្យបានច្រើនជាងឲ្យអាហារដល់ផ្លូវកាយ​។ ដូច្នេះ តើអ្វីជាអាហារផ្លូវចិត្តដ៏ល្អ? ទស្សនវិទូជាច្រើនយល់ស្របគ្នាថា​ គុណធម៌ គឺជាអាហារដ៏សំខាន់សម្រាប់ចិត្ត។ ដើម្បីអាចផ្តល់សេចក្តីសុខដល់មិត្តភក្តិ​ ដើម្បីផ្តល់សេចក្តីសុខដល់គ្រួសារ​ និងអ្នកដទៃបាន​ បុគ្គលម្នាក់ៗចាំបាច់ត្រូវមានសេចក្តីសុខរបស់ខ្លួនជាមុនសិន​ ប៉ុន្តែការពោលបែបនេះមិនសំដៅដល់សេចក្តីសុខបែបចង្អៀតក្នុងន័យអាត្មានិយមដោយការបៀតបៀនអ្នកដទៃនោះទេ។ បុគ្គលម្នាក់ៗមានការទទួលខុសត្រូវលើសេចក្តីសុខរៀងៗខ្លួន។ ប្រសិនបើខ្លួនស្រឡាញ់ខ្លួនជាងអ្វីៗទាំងអស់មិននឹងស្វែងរកសេចក្តីសុខឲ្យខ្លួនឯងផង​ តើឲ្យអ្នកដទៃជឿដល់បុគ្គលនោះ និងសង្ឃឹមសេចក្តីសុខពីបុគ្គលនោះដូចម្តេចបាន។

Comments