បើអ្នកបានរៀនដកដង្ហើមនៅក្នុងមនសិការៈ

U
ungsina

បើអ្នកបានរៀនដកដង្ហើមនៅក្នុងមនសិការៈ នោះអ្នកនឹងឈ្នះលោកនេះ ឈ្នះការភ័យខ្លាច និង ឈ្នះជំងឺដំកាត់ផ្សេងៗ ព្រោះវាជាការផ្តោតចិត្តដ៏ល្អឥតខ្ចោះមួយ ដើម្បីផ្តាច់បង់គំនិតរាយមាយ ដើម្បីឲ្យចិត្តនិងកាយរួមគ្នាក្នុងពេលតែមួយ ឈ្មោះថាអ្នកបានបង្កើតបច្ចុប្បន្នភាពមួយដែលគ្មានកំហុស ! នេះជាអំណោយដ៏ថ្លៃថ្លាបំផុតដែលយើងអាចធ្វើឲ្យខ្លួនឯងបាន ! ។
ពន្យល់៖ ការដកដង្ហើមនៅក្នុងមនសិការៈ គឺមានស្មារតីដឹងទាន់តាមចង្វាក់ខ្យល់ចេញចូលនៅរន្ធច្រមុះ ចេញដឹង- ចូលដឹង គឺជាការទាញបង្វែរចិត្តកុំឲ្យត្រាច់ចេញទៅក្រៅខ្លួន ដែលនាំមកនូវអារម្មណ៍មិនល្អ ។ គេអាចភាវនាថា កើត- រលត់ៗ តាមចង្វាក់ខ្យល់ផងដែរ ចូលភាវនាថាកើត ចេញថារលត់ ដែលទីបំផុតចិត្តអនុលោមតាម ធម្មជាតិណាកើត ធម្មជាតិនោះរលត់ ។ ការដកដង្ហើមដោយមិនដឹងខ្លួន មិនមានមនសិការៈ គឺជាការព្រលែងចិត្តចោលទៅខាងក្រៅ នាំឲ្យបាត់បង់សតិប្បដ្ឋានប្រតិបត្តិ ទីបំផុត គំនិតអវិជ្ជមានបានកើតឡើងពេញក្នុងខួរក្បាល ម៉្ងៃៗ គិតតែពីរឿងបាប ! ។

Comments