ហាត់ស្គាល់ខ្លួនឯងឲ្យច្បាស់ !
នៅសម័យអង្គរព្រះមហាក្សត្រខ្មែរ ព្រះអង្គរៀបរយពុទ្ធសាសនាបានយ៉ាងល្អ គឺមានជាពីរផ្នែកៈ
១- អាគារគតោវាៈ ក្រុមវត្តនៅក្នុងស្រុក នៅក្នុងខេត្ត នេន ភិក្ខុរក្សាវិន័យធម្មតា បួសសិក្សារៀនសូត្រទាំងផ្លូវអាណាចក្រនិងពុទ្ធចក្រ មិនតឹងតែងពេក វត្តអារាមគឺជាសាលារៀនគ្រប់មុខវិជ្ជា ជាថ្នាលបណ្តុះវប្បធម៌ជាតិនិងជាឃ្លាំងពហុវិជ្ជា មានផ្នែកសំណង់ស្ថាបត្យកម្ម វេជ្ជសាស្ត្រ(ទាំងការប្រើថ្នាំ និង ការប្រើមន្តគាថាព្យាបាលជំងឺ) វិចិត្រសិល្បៈ(តែងកំណាព្យ ស្មូត្រ អក្សរសិល្បិ៍ តូរ្យតន្ត្រី មានជាងបួនមុឺនបទ ... ) នេនទុំដើរស្មូត្រដូរយកស្រូវដាក់វត្ត នេនពេជ្រត្បាញតោកទៅជាមួយគ្នាជាដើម និង វិជ្ជាជាច្រើនសុទ្ធតែរៀនចេញពីវត្ត ។
២- អារញ្ញគតោវាៈ ក្រុមលោកអ្នកនឿយណាយនឹងវដ្តៈ ហើយប្រាថ្នានិព្វានតែម៉្យាង លោកប្រតិបត្តិតឹងតែង ម៉ត់ចត់ដើម្បីផ្តាច់បង់កិលេសតណ្ហា ។ សារុបមក យើងកុំចេះតែទើសគ្នា អ្នកនៅស្រុកទើសអ្នកនៅព្រៃ អ្នកនៅព្រៃទើសអ្នកនៅស្រុក អ្នកមិនដឹងរឿងចេះតែតិះដៀលឈូរឆរតាមគ្នា យកបាបដាក់ខ្លួន ចង់ឲ្យលោកនៅក្នុងស្រុកធ្វើដូចនៅក្នុងព្រៃ ឲ្យលោកនៅព្រៃមកធ្វើដូចនៅក្នុងស្រុក តាមតែកិលេសខ្លួនឯងចង់ កើតជាបញ្ហាទើសគ្នាពេញទឹកពេញដី ។ ឧបាសកទើសលោក លោកទើសលោកគ្នាឯង វ៉ល់ បែកម៉ាំ! ព្រោះតែស្គាល់ខ្លួនឯងមិនបានច្បាស់ ។ សូមប្រជាពុទ្ធបរិស័ទគន់គិតពិចារណាឡើងវិញ ! ពុទ្ធសាសនានិងប្រវត្តិសាស្ត្រខ្មែរគឺជាដៃគូនិងគ្នាមិនអាចខ្វះបានឡើយ ។ វិន័យក្នុងពុទ្ធសាសនាមានតែពីរក្រុមទេគឺ អាគារវិន័យ(សម្រាប់អ្នកនៅក្នុងវត្ត)និងអានាគារវិន័យ(អ្នកនៅក្នុងព្រៃ) ក្នុងពុទ្ធសាសនាទោសធ្ងន់បំផុតមិនមានការប្រហារជីវិតទេ មានត្រឹមតែផ្សឹកចេញហៅថា អាបត្តិបរាជិក៤គឺ មានការរួមរ័ក្ស១ មានការសម្លាប់មនុស្ស១ លួច១(ពី៥មាសកៈឡើងទៅ) ពោលអួតឧត្តរិមនុស្សធម៌ដែលខ្លួនគ្មាន១ ។

