ការបង្កើតឋាមពលបញ្ញាគឺចាប់ផ្តើមពីការគ្មានគំនិត

U
ungsina

គំនិតគឺជាធម្មជាតិដ៏សំខាន់របស់មនុស្ស វាជួយទ្រទ្រង់ជីវិតខ្លួនឯងផង(ការគិតគឺជាវិធីព្យាបាលតាមបែបធម្មជាតិដ៏វិសេសវិសាលបំផុតរបស់មនុស្ស) ប្រយុទ្ធដើម្បីការពារខ្លួនផង ប្រឆាំងនឹងគំនិតដទៃផង បង្កើតឋាមពលឬបំផ្លាញខ្លួនឯងផង វិភាគពត៌មានជាដើម។ល។ ការបង្កើតឋាមពលបញ្ញាគឺចាប់ផ្តើមពីការគ្មានគំនិត (សមាធិ) ឬការដេកលក់ស្កប់ស្កល់ ប៉ុន្តែគេក៏ត្រូវដឹងពីរបៀបគិត របៀបឈប់គិត និងការប្រតិកម្មចិត្តឬការរំជួលចិត្តដែលមានជាប់ទាក់ទងជាមួយបញ្ញាផងដែរ ។ គំនិតគឺជាមធ្យោបាយប្រើប្រាស់ពាក្យសម្តី ដែលរួមបញ្ចូលទាំងការរំជួលចិត្ត ពេលកំហឹងបានកើតឡើង ក្នុងរាងកាយគឺមានការប្រយុទ្ធគ្នារួចបាត់ទៅហើយ នាំឲ្យទិដ្ឋិវិបល្លាសបានកើតឡើង នាំទៅដល់ការបង្កើតកំហុសជាច្រើន ព្រោះតែការទើសចិត្ត ហេតុនេះការមានស្មារតីតាមដឹងទាន់ការគិតដើម្បីអត់ធន់ជាមួយកំហឹងគឺជារឿងចាំបាច់បំផុតសម្រាប់មនុស្សមានការភ្ញាក់រលឹក ។ 

Comments