ការសិក្សាកង់តូមបានបង្ហាញថាៈ គេនឹងទទួលបានអ្វីតាមតែការគិតស្រមៃផ្តោតរបស់គេ ព្រោះគំនិតគឺជាកម្លាំងស្រូបទាញតាមច្បាប់រូបវិទ្យា ហេតុនេះ ចូរគិតស្រមៃផ្តោតទៅលើអ្វីដែលខ្លួនចង់បាន ! ។ មេឃគ្មានព្រំដែនកំណត់របស់ចិត្តទេ មនុស្សម្នាក់គិតស្រមៃផ្តោតទៅលើតំបបន់ឆ្ងាយៗបំផុតលើផែនដី ស្រាប់តែថ្ងៃមួយបានទៅដល់សមតាមក្តីប៉ងប្រាថ្នា វាមិនមែនជាកិច្ចការអាទិទេពទេ វាគឺជាកម្លាំងឋាមពលចិត្តរបស់ខ្លួនធ្វើការស្រូបទាញយកការពិតមកឲ្យ ចូរស្រូបទាញយកអ្វីដែលអ្នកគិតរំពឹងទុក ឆ្លុះបញ្ចាំងពីអ្វីដែលអ្នកចង់បាន ចិត្តមនុស្សដែលពោរពេញទៅដោយឋាមពលគឺចិត្តមានមេត្តានិងសមាធិនេះឯង ។ គិតស្រមៃផ្តោត១ ព្យាយាមធ្វើ១ មិនយូរទេ ក្តីសុបិន្តនឹងក្លាយទៅជាការពិតបាន លោកនេះគឺជារបស់អ្នក គ្មានអ្នកណាម្នាក់អាចដកយកការពេញចិត្តពីអ្នកបានទេលើកលែងតែអ្នក ! ។

