ធនាគារអភិវឌ្ឍន៍អាស៊ី

U
ungsina
ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករថាសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងឆ្នាំ២០២១ ហើយកើនខ្ពស់ក្នុងឆ្នាំ២០២២!
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (២៨ មេសា ២០២១)៖ សេដ្ឋកិច្ចប្រទេសកម្ពុជា​ ត្រូវបានព្យាករថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ​ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការ​ងើបឡើង​វិញ​នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេស កម្ពុជា នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយនៅថ្ងៃនេះ។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ADB លោកស្រី Sunniya Durrani-Jamal​ បានមានប្រសាសន៍ ថា​ “សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ ២០២១។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យនិងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ​ ដូច្នេះវា ចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម​ ឱ្យបានដិត ដល់។”
 

Comments

សួស្តីបង

អត្ថបទនេះបានចំលងពី https://www.adb.org/km/news/cambodia-economy-recover-2021-accelerate-2022-adb