អ្នកវិទ្យាសាស្ត្របានរកឃើញថា លទ្ធភាពនៃអរិយធម៌របស់មនុស្សក្រៅភពដែលមកកាន់ផែនដី ពិតជាមានយ៉ាងពិតប្រាកដ ។ វាអាចមានចម្ងាយដល់ទៅ 4.42 ឆ្នាំពន្លឺ នៅក្នុងកាឡាក់ស៊ីដ៏ធំរបស់យើង ប៉ុន្តែគ្រាន់តែនៅចម្ងាយ 0.22 ក៏អាចធ្វើដំណើរមករកយើងបានដែរ ។ ការស្រាវជ្រាវនេះបង្កើតឡើងដោយគំរូគណិតវិទ្យាដែលគិតគូរពីកត្តាជាច្រើនបានចូលរួម ។
មនុស្សភាគច្រើនយល់ស្របថា យើងគួរតែតាមដានពួកគេតាមរលកធាតុអាកាស ដើម្បីស្វែងរកអរិយធម៌ផ្សេងៗក្នុងសកលលោក ប៉ុន្តែក៏មានក្រុមមនុស្សមិនយល់ស្របដែរ ព្រោះថា តើយើងគួរផ្ញើសាររបស់យើងទៅទីនោះឬអត់? ។ បើអារ្យធម៌ទាំងនោះអាក្រក់កាចសាហាវវិញ តើយើងចង់ឱ្យគេដឹងថាយើងនៅទីនេះទេ ? តើយើងគួរគ្រវីដៃជំរាបសួរអ្នកដែលចង់មកប្រហារជីវិតខ្លួនឯងឬ ?

