បើសិនអ្នកចង់បំបាត់ការភ័យខ្លាចក្នុងការរស់នៅ អ្នកត្រូវរស់នៅជាមួយបច្ចុប្បន្នជាមួយខ្យល់ដង្ហើមជានិច្ច បើអ្នកចង់ឃើញការពិតអ្នកចាប់គំនិតខ្លួនឯងឲ្យទាន់ នោះការពិតនឹងបង្ហាញឡើងដោយខ្លួនឯងជាមិនខាន ។ គំនិតមានហេតុផលនាំឲ្យបញ្ញាលូតលាស់ចំរើន បញ្ញាដែលពេញវ័យគឺនៅពេលគេមានអំណាច គេហ៊ានបដិសេធអំពើខុសឆ្គង បដិសេធមនុស្សដែលនាំគេឲ្យមានកំហុស រួចហើយគេប្រើបញ្ញាជួយអូសទាញមនុស្សនោះមករកផ្លូវត្រូវវិញទាល់តែបាន ។ កំហុសដែលយើងបានរកឃើញក្នុងខ្លួនអ្នកដទៃ វាក៏ឆ្លុះបញ្ចាំងពីខ្លួនឯងដែរ គេអាចសង្ស័យក្នុងពាក្យសម្តីដែលយើងនិយាយ តែគេជឿលើអ្វីដែលយើងបានធ្វើ ។ មនុស្សល្ងង់ចង់រស់នៅជាមួយភាពអស្ចារ្យ មនុស្សមានបញ្ញាចង់រស់នៅជាមួយការពិត !

