កូនត្រូវគោរពប្រតិបត្តិចំពោះមាតាបិតាដោយស្ថាន៥យ៉ាង ៖
១-គោរពបំរើមាតាបិតាតាំងពីបច្ចុប្បន្នរហូតដល់ពេលលោកចាស់
២-គោរពប្រពៃណីដែលល្អ តពីលោក ដល់កូនចៅ និងតំកល់វង្សត្រកូលទុកមិនឲ្យវិនាសសាបសូន្យ។
៣-ត្រូវចេះស្រឡាញ់សាច់ញាតិបងប្អូន កុំទាស់ទែងខ្វែងគំនិតគ្នា
៤-ត្រូវចេះស្រឡាញ់ថែទាំ មរតកដីស្រែចំការ និងបូរណភាពទឹកដីព្រៃព្រឹក្សាដែលជាសម្បត្តិជាតិ។
៥-រក្សាតំលៃប្រពៃណីវប្បធម៌ សាសនាជាសម្បត្តិជាតិឲ្យនៅគង់វង់ ។
ត្រូវចាំថា ៖ភារៈរបស់ឪពុកម្តាយចំពោះកូន ទោះកូនអាក្រក់យ៉ាងណាក៏នៅតែស្រឡាញ់នៅតែអប់រំមិនបោះបង់កូនចោល
ភារៈរបស់កូនចំពោះឪពុកម្តាយ ទោះឪពុកម្តាយអាក្រក់យ៉ាងណាក៏នៅតែគោរព ! ។ឪពុកម្តាយមុនពេលរៀបស្លាប់ គាត់ចាប់អារម្មណ៍ខ្លាំងជាងគេគឺខ្លាចកូនមិនចេះស្រឡាញ់គ្នា មិនចេះមើលថែគ្នា ពិសេសកូនដែលក្រហើយល្ងង់ជាងគេ។ម៉ែឪស្រឡាញ់កូនតាមពីររបៀប កូនដែលឆ្លាតស្រឡាញ់បែបមោទនភាព កូនដែលល្ងង់ស្រឡាញ់បែបមេត្តាករុណា ឲ្យថាមិនចេះស្រឡាញ់គឺកំរមានណាស់! ។

