សន្តិភាពចិត្ត

U
ungsina

ធ្វើខ្លួនជាមនុស្សរីករាយមានសន្តិភាពចិត្ត គឺត្រូវចំណាយការប្រុងប្រយ័ត្នបន្តិចហើយ ដើម្បីថែរក្សាតំលៃខ្លួនឯង ចំពោះមនុស្សល្អវាមិនចាំបាច់ថាត្រូវមានសាសនាឬអត់នោះទេ ! ។មនុស្សអាក្រក់ពីកំណើតបើទោះជាបានជួបព្រះល្អយ៉ាងណាក៏ព្រះជួយមិនបានដែរ តែបើជាមនុស្សល្អ គ្រាន់តែបានឮពាក្យអប់រំតែបន្តិចគេអាចកែប្រែបានភ្លាមមួយរំពេចដែរ។ កុំចេះតែចង់កែប្រែអ្នកដទៃជាងកែប្រែខ្លួនឯងពេក បើយើងមិនទាស់ចិត្តទេក៏មើលមិនឃើញថាគេខុសដែរ លោកនេះមិនអាចជៀសផុតពីការទាស់ចិត្តបានឡើយ បើជៀសមិនផុតដដែលមានតែរៀនរស់ជាមួយវាទៅ ឬមានតែឈប់ទាស់ទើបការរស់នៅមានក្តីសុខ ! ! ! ។កុំទៅចំឡងកំហឹងពីមនុស្សដែលគ្មានសីលធម៌ ធ្វើដូច្នេះអ្នកក៏ជាមនុស្សដែលគ្មានសីលធម៌ដែរ ព្រោះត្រូវបានឆ្លងធាតុអាក្រក់មកពីគេ ! ។

Comments