វិធីសាស្ត្របង្កើតឋាមពលប្រចាំថ្ងៃដ៏ពិសិដ្ឋៈ
១- សមាធិជួយរៀបចំចិត្តកុំឲ្យកក្រើកញាប់ញ័រជាមួយលោកធម៌ទាំង៨ ឲ្យចិត្តរីករាយថ្លាជាមួយធម្មជាតិ រក្សាឋាមពលដើម្បីបំពេញការងារក្នុងថ្ងៃថ្មី ។
២- លើកចិត្តឡើងកាន់ការពិចារណាពីច្បាប់ធម្មជាតិ ឬ ពីពុទ្ធគុណ ធម្មគុណ សង្ឃគុណ ដើម្បីឲ្យចិត្តបានសោយរសបីតិផង សម្រួមមិនរលត់សតិផង រារាំងអយោនិសោមនសិការៈ ។
៣- តាមពិនិត្យមើលសកម្មភាព ពាក្យសម្តីខ្លួនឯងដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកដទៃ ហើយព្យាយាមធ្វើអំពើល្អដល់អ្នកជុំវិញខ្លួន ។ ចំណាយពេលបង្កើតភាពស្និទ្ធស្នាលជាមួយមនុស្សដែលខ្លួនស្រឡាញ់ ។
៤- ចូលរួមការងារស្ម័គ្រចិត្តដើម្បីជួយអ្នកដទៃដោយគ្មានរំពឹងផលតបស្នង ។ ទាំងនេះគឺជាឋាមពលជីវិតជួយបន្តអាយុសង្ខារផង ជួយក្នុងការរស់នៅឲ្យមានក្តីសុខផង !

