ធ្វើដូចម្តេចទើបអាចទំលាក់មានះប្រកាន់បាន?
ថាពិបាកក៏ដូចជាស្រួល ទាល់តែអង្គុយពែនភ្នែន ពិចារណាពីជីវិតដែលមិនទៀង សត្វលោកសុទ្ធតែមានទុក្ខដូចៗគ្នា។ជាទូទៅ យើងតែងមើលឃើញកំហុសអ្នកដទៃ ច្រើនជាងអំពើល្អដែលគេមាន ហើយមើលឃើញសេចក្តីល្អរបស់ខ្លួនឯងច្រើនជាអំពើអាក្រក់ដែលខ្លួនមាន ឥឡូវសូមសាកល្បងជំនួសការគិតអំពីខ្លួនឯងជានិច្ចនោះ មករៀនគិតអំពីអ្នកដទៃវិញម្តង គិតឲ្យឃើញថា អ្នកដទៃក៏គេមានសេចក្តីល្អរបស់គេដែរ កុំគិតតែប្រឹងទំលាយសេចក្តីល្អរបស់គេ ហើយយើងក៏មិនមែនជាមនុស្សដែលចេះតែត្រូវគ្រប់រឿងនោះដែរ។ការព្យាយាមចាប់កំហុសអ្នកដទៃគឺព្យាយាមបង្កើតនូវទំនាស់ ព្យាយាមចាប់កំហុសខ្លួនឯងនឹងបានជាសន្តិបុគ្គល!។

