នាមរូបរលត់ព្រោះវិញ្ញាណរលត់(និរោធវិញ្ញាណ)វិញ្ញាណចុងក្រោយមិនជាបច្ច័យនាំឲ្យកើតទៀត ព្រោះតណ្ហាឧបាទានរលត់ឥតសេសសល់ នេះជាអនុបាទាបរិនិព្វាន។ យល់និព្វានដោយន័យត្រឹមប៉ុណ្ណេះសិន រឿងក្រោយពីនិព្វានហើយត្រូវទៅណាមិនជាវិស័យរបស់យើងទេ។
=> ចិត្តទូលាយគឺជាចិត្តបើកចំហរទទួលដឹងអ្វីៗគ្រប់យ៉ាងដោយគ្មានការជាប់ប្រកាន់។
=> រឿងរ៉ាវទាំងអស់នៅក្នុងលោកវាជារឿងរបស់យើងគ្រប់គ្នាទេ យើងមានតែខំអភិវឌ្ឍបញ្ញាញាណដើម្បីឲ្យស្ថានភាពជីវិតបានប្រសើរឡើងតែប៉ុណ្ណោះ។

