ចេតនាជាតួកម្ម !

V

ចេតនាជាតួកម្ម !
ធ្វើអ្វីមួយបើគ្មានការតាំងចេតនាទេ ឋាមពលចិត្តវាមិនដឹងថាម្ចាស់វាត្រូវការអ្វីឡើយ ការធ្វើអ្វីមួយដោយចិត្តហីៗព្រងើយៗ នោះផលវិលត្រឡប់នឹងយឺតយូរជាមិនខាន ។ ត្រូវមើលទីតាំងចិត្តរបស់ខ្លួនឲ្យបានច្បាស់ តើគុណភាពចិត្តរបស់ខ្លួនឋិតនៅក្នុងភូមិមួយណា ? បើនៅក្នុងកាមាវចរៈទេ ធ្វើអ្វីក៏មានចេតនាដែរ បើនៅក្នុងមហគ្គតៈឬលោកុត្តរៈទើបសភាពចិត្តធ្វើអ្វីប្រកបដោយសតិនិងឧបេក្ខាដែលជាចិត្តរបស់អរិយបុគ្គល លោកប្រគល់អ្វីៗឲ្យកម្មចាត់ចែង ។ 

Comments